កំពុងដេក ចោរលួចទូរស័ព្ទទៅបាត់, ខលចូលលោកចោរ លួងលោមថា បើយកមកវិញ អោយរួមរ័ក្សមួយ

loading...
ជនសង្ស័យ លួចទូរស័ព្ទអាយហ្វូនមួយគ្រឿង បានហើយ ម្ចាស់ទូរស័ព្ទខល ទៅនិយាយលួង លោម ឲ្យយកទូរស័ព្ទមកឲ្យវិញ ដោយសន្យាថា ឲ្យដេកជាមួយម្តង ទីបំផុតមកដល់ ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច កាលពីម៉ោង ០៨និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា នៅបន្ទប់ជួលផ្លូវ១៩៩០ ក្រុម១០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ តេង សុខទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ដើមបណ្តឹង ឈ្មោះ យ ស ណ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអ្នក order ស្នាក់នៅបន្ទប់ជួលលេខ០៦ ផ្លូវ១៩៩០ ក្រុម១០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តាមសំដីស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅយប់មុនកើតហេតុ នាងចេញពី ធ្វើការមកវិញ បានសម្រាកក្នុងបន្ទប់ជួល ទុកទូរស័ព្ទមួយគ្រឿង ម៉ាកអាហ្វូន៥អេស ពណ៌ខ្មៅ បញ្ជូលថ្ម នៅចុងជើង រហូតដល់ដឹងខ្លួនឡើងវិញ កាលពីម៉ោង ២រំលងអធ្រាត្រ ស្រាប់តែ បាត់ទូរស័ព្ទ ពេលនោះ នាងបានយកទូរស័ព្ទ បងប្អូនខល ស្រាប់តែចូល ហើយមានបុរសម្នាក់ ជាអ្នកលើក ពេលនោះ នាងបានលួងលោម បុរសខាងលើ អោយយកទូរស័ព្ទ មកអោយខ្លួនវិញ ដោយនិយាយ និងសន្យាថា ព្រមអោយដេកជាមួយ ហើយមកដេក ក្នុងបន្ទប់របស់នាង តែម្តងមក។ ស្ត្រីដដែល បានប្រាប់ទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យ មកដល់ ហើយពេលនោះ នាងបានទៅជួប នៅផ្លូវចូលបន្ទប់ ដោយមានគ្នា ០៣នាក់ទៅជាមួយផង បែរជាជនសង្ស័យ បានប្រាប់ថា មានគេយកទៅបញ្ចាំខ្លួន ចំនួន២០ម៉ឺនរៀល ហើយជនសង្ស័យ ប្រាប់ថា បើចង់លោះវិញ យកលុយ២០ម៉ឺនរៀល មកទើបអោយវិញ ពេលនោះនាង បានប្រាប់ថា មានលុយតែ ៦ម៉ឺនរៀលទេ ជនសង្ស័យក៏ព្រមយក និងប្រគល់ទូរស័ព្ទ មកអោយនាងវិញ ហើយជនសង្ស័យ ក៏ទៅបាត់ទៅ រហូតដល់ម៉ោង ០៨និង៥០នាទីព្រឹក ថ្ងៃដដែល ជនខាងលើ បានមកទារយក ទូរស័ព្ទនោះទៅវិញ ទើបបងប្អូននាង ចាប់ប្រគល់អោយ សមត្ថកិច្ចតែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានប្រាប់ថា ទូរស័ព្ទខាងលើ គឺមានបុរសម្នាក់ យកទៅបញ្ចាំខ្លួន នៅកន្លែង លេងហ្គេមបាញ់ត្រីប៉ុណ្ណោះ ពេលមានស្ត្រីខាងលើ ខលចូល ដោយល្បូងប្រាប់ថា ខ្លួនជាម្ចាស់ទូរស័ព្ទ បើព្រមយកទូរស័ព្ទ មកអោយវិញ និងព្រមដេកជាមួយ ទើបរូបគេបាន ជិះម៉ូតូឌុប មកកន្លែងណាត់ជួប នៅចំណុចខាងលើ ពេលមកដល់ អោយទូរស័ព្ទ ទៅនារីខាងលើវិញ នាងបានអោយលុយ តែ៦ម៉ឺនរៀល ហើយខ្លួនក៏ទៅវិញ លុះដល់ម៉ោងខាងលើ ខ្លួនមកមួយសារទៀត គោលបំណងយកទូរស័ព្ទវិញ ក៏ត្រូវគេចាប់ មកប្រគល់អោយសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យ កំពុងធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ..Read More
loading...

No comments:

Post a Comment

Powered by Jasper Roberts - Blog